ASUS បានយក អេក្រង់ Prototype របស់ខ្លួនទៅបង្ហាញនៅក្នុងព្រឹត្តិការណ៏ IFA 2019 ដែលជាព្រឹត្តិការណ៏បច្ចេកវិទ្យាដ៏ធំរបស់ពិភពលោករួចមកហើយ។ ក្រុមហ៊ុន Asus បានផលិតអេក្រង់សម្រាប់ កុំព្យូទ័រ Gaming របស់ខ្លួន ពីរបីម៉ូឌែលសម្រាប់ម៉ាសុីនរបស់វាទាំងពីរគឺ Strix និង Zephyrus ហើយខែក្រោយក្រុមហ៊ុននេះនឹងបញ្ចេញអេក្រង់ដែលមានកម្រិតច្បាស់ 1080 និងកម្រិត Refresh 300Hz (Refresh Rate Per Second) ជាប់ជាមួយម៉ាសុីន Zephyrus S GX701 របស់ខ្លួន។ បើតាម អេក្រង់ Prototype ដែលបានដាក់បង្ហាញនៅ IFA នៅទីក្រុងប៊ែកឡាំងនោះ យើងឃើញថា កម្រិត Refresh នោះពិតជាលឿនមែនទែនតែម្ដងចំពោះម៉ូឌែលទាំងពីរ ១៥ និង ១៧ អ៊ីញ។
ពីម្សិលមិញនេះ ក្រុមហ៊ុន Acer បានប្រកាសថា Laptop Predator Triton 500 របស់ខ្លួននឹងនាំមកជាមួយអេក្រង់ដែលមានកម្រិត Refresh 300Hz ក្នុងតម្លៃ $2,799.99 (តម្លៃក្រៅស្រុក)។ កុំព្យូទ័ជំនាន់ថ្មីៗ (300 Hz Refresh Rate Per Second )សម្រាប់លេងហ្គេមក្នុងសេរីនេះហើយ រកតម្លៃថោកមិនបានទេមើលទៅ។
បើតាមការណ៏លើកឡើងរបស់ ASUS កុំព្យូទ័ថ្មីនេះនឹងធ្វើអោយបទពិសោធន៏លេងហ្គេមរបស់អ្នកកាន់តែអស្ចារ្យមួយកម្រិតទៀត។ ដើម្បីដឹងថាកុំព្យូទ័រថ្មីនោះពិសេសនិងខ្លាំងប៉ុណ្ណា យើងនឹងរងចាំមើលទាំងអស់គ្នានៅខែតុលាខាងមុខនេះ។
តើអ្នកគិតថាអ្នកនឹងទិញកុំព្យូទ័រ Gaming របស់ ASUS ដែរឬទេ? សូមបញ្ចេញមតិនៅខាងក្រោម!
ឯកសារយោង៖ The Verge