Samsung Galaxy S24 Ultra និង S 23 Ultra – មានអ្វីថ្មី?

Samsung ទើបតែចេញម៉ូដែលចុងក្រោយបង្អស់នៃកំពូលស្មាតហ្វូនរបស់ខ្លួន ដែលពេលនេះ Samsung Galaxy S24 Ultra នៅលើកំពូលនៃតារាង។

ខាងក្រោមនេះជាការប្រៀបធៀបថាតើ S24 Ultra និង S23 Ultra មានចំណុចខុសគ្នាអ្វីខ្លះ ដោយផ្ដោតទៅលើ តួខ្លួន ស្គ្រីន ល្បឿន និង AI កាម៉េរ៉ា៖

S24 Ultra មានតួស្រោបដោយទីតានីម (Titanium frame)

ការផ្លាស់ប្ដូរមួយដ៏ធំចំពោះការរចនារបស់ Samsung ឆ្នាំនេះ គឺការផ្លាស់ប្ដូរពីការប្រើតួខ្លួន អាលុយមីញ៉ូម ទៅជា ទីតានីម។

iPhone 15 របស់ ក្រុមហ៊ុន Apple បានណែនាំតួខ្លួនថ្មីដែលស្រោបដោយ Titanium។ មិនអោយចាញ់ Apple សាំសុងឆ្នាំនេះបានបំពាក់ត្រកូល Galaxy ថ្មីរបស់ខ្លួនជាមួយនឹង Titanium ដែរ ដែលនឹងធ្វើអោយទូរស័ព្ទថ្មីរបស់ខ្លួនកាន់តែមានភាពរឹងមាំ និង ប្រើប្រាស់ធន់បានល្អជាមុន។ លើសពីនេះទៅទៀត ត្រកូល S23 នឹងមានរាងស្ដើងជាងមុន ដែលធ្វើអោយយើងមានអារម្មណ៏កាន់តែងាយស្រួលពេលចាប់កាន់ប្រើប្រាស់។

S24 Ultra មានពន្លឺអេក្រង់ភ្លឺជាង

S24 Ultra មានពន្លឺអេក្រង់រហូតដល់ ២៦០០ នីត (រង្វាស់ពន្លឺអេក្រង់) ដែលធ្វើអោយវាក្លាយជាទូរស័ព្ទដែលមានពន្លឺអេក្រង់ភ្លឺជាងគេក្នុងប្រវត្តិសាស្រ្តនៃ សាំសុង។ ការប្រើប្រាស់ទូរស័ព្ទនៅខាងក្រៅក៏មានការធ្វើអោយប្រសើរឡើងជាមួយនឹងមុខងារថ្មី ដែលមានឈ្មោះថា ជំនួយគំហើញ (Vision Booster Feature)។

នេះជាការវិវត្តន៏ដ៏គួរអោយកត់សម្គាល់មួយរបស់សាំសុងឆ្នាំនេះ ដែលកាលពីឆ្នាំមុន S23 Ultra មានពន្លឺត្រឹមតែ 1750 នីត តែប៉ុនណោះ។

S24 Ultra បំពាក់ដោយឈីប Snapdragon 8 ជំនាន់ទី 3

ដូចសព្វមួយដង សាំសុងតែងតែធ្វើការ upgrade ឈីបសម្រាប់ទូរស័ព្ទរបស់ខ្លួនពីមួយជំនាន់ទៅមួយជំនាន់ពេលដែលពេលដែលម៉ូដែលថ្មីត្រូវបានណែនាំមកលើទីផ្សារ។ ឆ្នាំនេះ S24 Ultra បានបំពាក់មកជាមួយឈីប Snapdragon 8 ជំនាន់ទី 3 ដែលជាឈីបជំនាន់ចុងក្រោយ ផលិតជាពិសេសសម្រាប់ត្រកូល Galaxy។ ឈីបថ្មីនេះ មិនត្រឹមតែធ្វើអោយ S24 Ultra ដំណើរការកាន់តែលឿននោះទេ ថែមទាំងមានភាពងាយស្រួលក្នុងការប្រើប្រាស់ជាមួយមុខងារ AI កាន់តែមានប្រសិទ្ធភាពជាងមុន ប្រើប្រៀបធៀបទៅនឹង ឈីប Snapdragon 8 ជំនាន់ទី 2 ដែលប្រើប្រាស់នៅលើ Galaxy S23 Ultra។

S24 Ultra មានមុខងារថ្មីឈ្មោះថា Galaxy AI

ងាកមកនិយាយពីរឿង AI វិញ Samsung Galaxy S24 Ultra បានបំពាក់មកជាមួយនូវមុខងារ AI ឈ្មោះថា Galaxy AI។ Galaxy AI បានពាំនាំនូវមុខងារមួយចំនួនដូចជា ការបកប្រែភ្លាមៗ (Live translate) និងមុខងារជំនួញផ្សេងទៀតសម្រាប់ការតេទូរស័ព្ទនិងពេលសន្ទនាដោយផ្ទាល់។

លើសពីនេះទៅទៀត នៅមាន៖

  • ជំនួយការសន្ទនា (Chat Assistant) ដែលជួយក្នុងការសន្ទនាក្នុងកម្មវិធីផ្ញើរសារ និង កម្មវិធីផ្សេងៗទៀត
  • Android Auto សម្រាប់ជំនួយសង្ខេបសារដែលបានទទួល ហើយណែនាំចម្លើយសារដោយស្វ័យប្រវត្តិដើម្បីតបសារ ពេលយើងនៅក្នុងឡាន
  • Note Assist ជួយធ្វើអោយ Notes (មុខងារមានស្រាប់លើសាំសុង) មានរបៀបរៀបរយ ដោយផ្ដល់ជូននូវ គម្រូដែលមានស្រាប់ (Template) និង ការសង្ខេប
  • Transcript Assist ជួយក្នុងការសង្ខេបនិងរៀបរាប់ការថតសម្លេង

ជាចុងក្រោយនៅមាន Circle Search ដែលមុខងារនេះអាចអោយយើង ស្វែងយល់ពីអ្វីដែលកំពុងតែបង្ហាញនៅលើអេក្រង់ដោយគ្រាន់ចេះចុចអោយយូរលើ Home ស្រ្គីន ឬ គូសរង្វង់ជុំវិញ ឬចុចលើអ្វីដែលយើងចង់ស្វែងយល់បន្ថែមនោះ។

Galaxy S24 Ultra មាន 50 មេហ្គាភិចសែល Periscope lens

ចំពោះកាម៉េរ៉ាវិញ Samsung Galaxy S24 Ultra បំពាក់មកជាមួយនូវ 200 មេហ្គាភិចសែល (200-megapixel main sensor) កាម៉េរ៉ាចម្បង 12 មេហ្គាភិចសែល សម្រាប់ថាថតរូបទូលាយ (ultra-wide angle sensor) 50 មេហ្គាភិចសែល Periscope lens និង 10 មេហ្គាភិចសែលតេឡេហ្វូតូ Len (Telephoto len) ដែលអោយអោយយើងពង្រីកបាន 10 ដង និង ពង្រីកទៅកាន់លំហ (space zoom) 100 ដង។

ការអាប់ដេតទៅលើ ការថតរូបតាមទូរស័ព្ទ ដ៏ធំបំផុតនៅឆ្នាំនេះ បានណែនាំដោយ ProVisual AI Engine ដែលធ្វើអោយការពង្រីកកាន់តែមានការប្រសើឡើង សមត្ថភាពថតរូបពេលយប់បានកាន់ល្អជាងមុន និង មុខងារពិសេសៗមួយចំនួនទៀតសម្រាប់ជំនួញក្នុងថាថតនិងកែសម្រួលរូប។

ជាចុងក្រោយ នៅមានមុខងារ Super HDR ដែលអាចអោយយើងមើលជាមុននូវរូបភាព (preview) មុនពេលដែលយើងថតផងដែរ។

សូមមើលវីដេអូខាងក្រោមពី Samsung ដើម្បីដឹងកាន់តែច្បាស់ថា Samsung S24 series មានអ្វីថ្មីខ្លះ៖

វីដេអូពី YouTube ឆានែលរបស់ Samsung

សរុបមកវិញ

យើងឃើញថា ឆ្នាំនេះ Samsung Galaxy S24 Ultra ដែលជាកំពូលស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Samsung បានពាំនាំមកជាមួយនូវមុខងារថ្មីៗជាច្រើន ទៅលើអេក្រង់ ល្បឿន AI កាម៉េរ៉ា និង តួដែលស្រោបដោយ ទីតានីម។ តើអ្នកគិតថាអ្នកនឹងប្ដូរពីការប្រើប្រាស់ S23 Ultra ទៅ S24 Ultra ដែរឬទេ?

Unlock the potential of your Cloud Hosting with 53 Cloud – Cambodia Managed Cloud Hosting. Sign up now to receive $10 worth of free credits.

Fast Hosting

Get fast Hosting for your business today to take your business to the next level.

GET YOUR VPN

Sign up today to get Namecheap VPN for 1 month at $0.99. Hurry up!

Most Popular