៨​ ចំនុចកំបាំងដែលអ្នកប្រើ Note 10/10+ គួរតែដឹង

អ្នកបានដឹងរឿងរឿងរ៉ាវជាច្រើនរួចមកហើយពីបងប្អូនទាំងពីរ Galaxy Note 10+ និង Note 10។​ ពេលនេះម្ចាស់មួយចំនួនកំពុងតែនឹងសប្បាយចិត្តជាមួយមិត្តថ្មីរបស់ខ្លួន ពោលគឺកាមេរ៉ាកប់ ប៊ិចដ៏ឆ្លាតវៃ និង ចំណុចពិសេសៗជាច្រើនទៀតរបស់កំពូលស្មាតហ្វូនទាំង ២។ ថ្ងៃនេះយើងនឹងលើកយកចំណុចកំបាំងចំនួន​ ៨ ដែលម្ចាស់ Galaxy Note 10 ស៊េរី គួរតែដឹង៖

ប្រើ Raise to Wake up (លើកទូរសព្ទ័ដើម្បីបើកអេក្រង់)

ចុចប៊ូតុងដើម្បីធ្វើអោយអេក្រង់ភ្លឺ មិនមែនជារឿងធំដំប៉ុន្មានទេចំពោះយើង ប៉ុន្តែមើលទៅវាហាក់ដូចជាមិនសំខាន់​​។ អីលូវយើងអាចអោយអេក្រង់បើកដោយគ្រាន់តែលើកទូរសព្ទ័របស់យើងឡើង ដោយប្រើមុខងារ Lift to wake (លើកទូរសព្ទ័ អេក្រង់ភ្លឺ ហើយអាចចាប់ផ្ដើមប្រើប្រាស់បាន)។ ដើម្បីដំណើរការមុខងារខាងលើ សូមធ្វើតាមរបៀបខាងក្រោម៖

បើក Settings -> Advanced features -> Motions and gestures -> Lift to wake (មើលរូបខាងក្រោម)

liff
ប្រភពរូបៈ CNET

បន្ទាប់ពីបើករួចរាល់ហើយ ពេលណាអ្នកលើកទូរសព្ទ័ អេក្រង់នឹងភ្លឺឡើង។

ធ្វើអោយ Always on Display បើករហូត

បងប្អូនទាំងពីរនេះ ពេលចេញពីប្រអប់មកភ្លាម មុខងារ Always on Display មិនបើករហូតនោះទេ។ ដើម្បីឃើញវា យើងត្រូវចុចលើអេក្រង់ទើបវាលោតមក ពោលគឺមើលទៅមិនសូវមានអារម្មណ៏ថាស្រួលសោះ៕  អ៊ីចឹងមកមើលរបៀបខាងក្រោមដើម្បីធ្វើការដូររបៀបដែលមុខងារ Always on Display បង្ហាញ៖

បើក Settings ->  Lock Screen -> Always on Display ដើម្បី កំណត់ម៉ោងដែលវាបើក ដាក់អោយវាបើករហូត និង បើកពេលយើងចុចអេក្រង់។ (មើលរូបខាងក្រោម)៖

always on
ប្រភពរូប៖ CNET

វិធីមួយផ្សេងទៀតដើម្បីប្រើប្រាស់កម្មវីធីពេលជាប់សោអេក្រង់ (Lock screen shortcuts)

ជាធម្មតាពេលចាក់សោអេក្រង់យើងមានឃើញកម្មវិធីចំនួនពីរនៅលើនោះ មួយគឺសម្រាប់ការតេនិងមួយទៀតកាមេរ៉ា។ ក្រៅពីអាចជំនួសកម្មវិធីដែលមានទាំងពីរនោះដោយកម្មវិធីផ្សេងទៀតដែលមាន យើងថែមទាំងអាចរើសកន្លែងដែលវាបង្ហាញនៅលើអេក្រង់បានទៀតផង។ សូមធ្វើតាមរបៀបខាងក្រោម៖

បើក Settings ->  Lock Screen -> App shortcuts ហើយរើស Floating button  បើអ្នកចង់អោយកម្មវិធីបង្ហាញនៅក្បែរកន្លែងស្កែនក្រយ៉ៅដៃ ពេលដែលយើងសង្កត់លើកន្លែងស្កែនយូរបន្តិច។

នៅខាងក្រោមផ្នែក Layout យើងនឹងឃើញមានកន្លែងដែលអាចប្ដូរកម្មវិធី តេនិងកាមេរ៉ា ទៅកម្មវិធីផ្សេងទៀត៕​ ចំណាំៈ កម្មវិធីទាំងនោះប្រើសម្រាប់តែពេលជាប់សោអេក្រង់តែប៉ុណ្ណោះ (មើលរូបខាងក្រោម)៖

floating button
ប្រភពរូបភាព៖ CNET

Restart ទូរសព្ទ័របស់អ្នកដោយប្រើសម្លេង

ដើម្បី Restart ទូរសព្ទ័របស់អ្នកដោយប្រើសម្លេង អ្នកគ្រាន់តែបើកជំនួយការ Bixby ហើយបញ្ជាដោយប្រើប្រយោគ “Restart my phone” ដែលមានន័យថា “Restart ទូរសព្ទ័របស់ខ្ញុំ” បន្ទាប់មកបញ្ជាក់ពេលដែលជំនួយការសុំការបញ្ជាក់។

ប្ដូរមុខងារប៊ូតុងចំហៀងអោយបើកកម្មវិធីដែលយើងចង់បើក

យើងអាចប្រើប៊ូតុងសម្រាប់បិទបើក (Power button) ដើម្បីធ្វើរឿងផ្សេងៗគ្នាដូចជា៖ បើកកាមេរ៉ា បើកជំនួយការ Bixby ឬអាចប្ដូរទៅអោយបើកកម្មវិធីអ្វីផ្សេងតាមដែលយើងចង់។ សូមមើលរបៀបខាងក្រោម៖

បើក Settings -> Advanced features -> Side key បន្ទាប់មក ដូរកន្លែង Double press ទៅជា​ Open app ហើយរើសកម្មវិធីដែលអ្នកចង់បាន។ (សូមមើលរូបខាងក្រោម)

side key
ប្រភពរូប៖ CNET

ប្រើ S pens លើសពីមួយ

ឧបមាថាអ្នកមាន ប៊ិចមួយទៀតទំនេរនៅលើតុ ហើយខ្ជិលដកប៊ិចរបស់ Note 10​ របស់អ្នកចេញចូលៗនោះ ខាងក្រោមជាវិធីដែលអាចជួយអោយអ្នកប្រើប៊ិចមួយផ្សេងទៀតបាន។
បើក Settings > Advanced features > S Pen ហើយបើក Use multiple S Pens ដើម្បីអោយអ្នកអាចប្រើ ប៊ិច មួយផ្សេងទៀតបាន ស្របពេលដែលប៊ិចរបស់ Note 10 របស់អ្នកមិនបានដកចេញមក។ ត្រង់ចំណុចនេះអ្នកគួរតែដឹងផងដែរថានៅខាងក្រោមហ្នឹងមានអក្សរតូចៗប៉ុន្មានជួរដែលមានន័យថា៖ ប្រើប៊ិចផ្សេងទៀតពេលដែលប៊ិចរបស់អ្នកនៅខាងក្នុង អាចធ្វើអោយទូរសព្ទ័សុីថ្មលឿន។ ដូឆ្នេះហើយ គិតមើលសិនមុននឹងប្រើប៊ិចផ្សេង។

S pen
ប្រភពរូបភាព៖ CNET

ថតវីដេអូស្រ្គីននិងខ្លួនឯង

ថតវីដេអូស្រ្គីនមានកម្មវិធីពីនាយស្រាប់ជាមួយ Note 10/ 10+ ហើយថែមទាំងមានមុខងារពិសេសៗជាច្រើនទៀតផង៕ យើងអាចថតវិដេអូស្រ្គីនដើម្បីបង្រៀនគេពីការប្រើទូរសព្ទ័ថ្មី បង្ហាញពីមុខងារខប់ៗរបស់ទូរសព្ទ័ថ្មី ឬថតពេលយើងលេង Pubg ក៏បាន​ ហើយអ្វីដែលកាន់តែពិសេសនោះគឺយើងអាចថតវីដេអូរូបយើងកំពុងនិយាយក្នុងពេលតែមួយបានទៀតផង។

មុននឹងប្រើប្រាស់មុខងារនេះជាលើកដំបូង សូមចូលទៅកាន់ Settings -> Advanced features -> Screenshots and screen recorder -> Screen recorder settings.

Screen recorder

យើងអាចជ្រើសបានថាតើថតវីដេអូប្រើតែសម្លេង Mic ទូរសព្ទ័ ប្រើសម្លេងពីមីក្រូហ្វូននិងសម្លេងរបស់ប្រពន្ធ័ (សម្លេងលឺពីក្នុងទូរសព្ទ័) ឬក៏ថតអត់សម្លេង ក៏បាន។ លើសពីនេះទៅទៀតអ្នកក៏អាចជ្រើសរើសកម្រិតភាពច្បាស់របស់វីដេអូ ហើយបើអ្នកថតវីដេអូស្រ្គីននិងថតវីដេអូខ្លួនឯងដោយប្រើកាមេរ៉ាមុខនោះ អ្នកអាចកែទំហំនៃវីដេអូដែលថតចេញពីកាមេរ៉ាមុខបានទៀតផង។

ជំហានបន្ទាប់ ពេលយើងចង់ថតវីដេអូស្រ្គីន យើងគ្រាន់តែអូសពីលើចុះក្រោមលើអេក្រង់និងជ្រើសយក Screen Recorder ពីបញ្ជីនៃកម្មវិធីដែលបានបង្ហាញ។ ក្រោយពីនោះ អ្នកនឹងឃើញមានផ្ទាំងមួយនៅផ្នែកខាងលើបំផុតនៃអេក្រង់ ដែលក្នុងនោះអាចអោយយើងប្រើ Tool ដើម្បីគូរពេលកំពុងថត អាចអោយយើងបើកឬបិទកាមេរ៉ាមុខ និង អាចអោយយើងបិទឈប់ថតបាន។ ពេលដែលចង់ឈប់ថត អ្នកគ្រាន់តែចុចលើប៊ូតុង Stop ជាការស្រេច។

video recorder
ប្រភពរូបភាព៖ CNET

ថតរូបអេក្រង់ស្អាតជាងមុន

អ្នកអាចថតរូបលើអេក្រង់តាមដែលចិត្តអ្នកចង់បានដោយប្រើប្រាស់ S pen។ ពេលដែលអ្នកដក S pen ចេញពីទូរសព្ទ័របស់អ្នក អ្នកនឹងឃើញជម្រើសនៃកម្មវិធីជាច្រើននៅលើអេក្រង់៕ អីលូវចុចលើ Smart Select ។

លើផ្ទាំងនៃផ្នែកខាងក្រោម យើងអាចជ្រើសរើសរបៀបដែលយើងចង់ថតដូចជា៖ ថតអោយចេញមកជារាងការេឬចតុកោណកែង ថតអោយចេញមកតាមយើងគូសដោយប្រើម្រាមដៃ ថតចេញមកជារង្វង់ និង អាចថតអោយចេញមកជារូបមានចលនា (GIF) (មើលរូបខាងលើ)។ យើងសុំមិនពន្យល់លម្អិតពីកន្លែងមួយៗនោះទេ ទុកអោយអ្នកសាកល្បងចុចដោយខ្លួនឯង។

បន្ទាប់ពីអានអត្ថបទនេះហើយ ខ្ញុំសង្ឃឹមថាអ្នកបានរៀបពីតិចនិចចំនួន ៨ ពីរការប្រើប្រាស់ត្រកូល Note 10 ថ្មីរបស់អ្នក។

តើអ្នកមានតិចនិចអ្វីក្រៅពីនេះដែរឬទេ? បើមានសូមសរសេរនៅក្នុងកន្លែងបញ្ចេញមតិខាងក្រោម!

ឯកសារយោង៖ CNET

Unlock the potential of your Cloud Hosting with 53 Cloud – Cambodia Managed Cloud Hosting. Sign up now to receive $10 worth of free credits.

Fast Hosting

Get fast Hosting for your business today to take your business to the next level.

GET YOUR VPN

Sign up today to get Namecheap VPN for 1 month at $0.99. Hurry up!

Most Popular