iOS 17 Support iPhone

តើ iPhone ម៉ូឌែលណាខ្លះនឹងទទួលបានកំណែប្រែជំនាន់ iOS 17

ដូចដែលយើងបានដឹងរួចមកហើយថា Apple នឹងបញ្ចេញនូវកំណែប្រែ iOS ជំនាន់ទី 17 ឆាប់ៗខាងមុខនេះ។ តើអ្នកដឹងទេថា ទូរស័ព្ទ iPhone ម៉ូឌែលណាខ្លះដែលនឹងទទួលបានកំណែប្រែអាប់ដេតនេះ? តស់! យើងស្វែងយល់ទាំងអស់គ្នាខាងក្រោម!

បើយោងតាមវេបសាយផ្លូវការរបស់ Apple iOS ជំនាន់ទី 17 នឹងត្រូវការអោយប្រើប្រាស់ជាផ្លូវការឆាប់នេះ។ ពេលនេះ ជំនាន់នេះកំពុងស្ថិតនៅការប្រើប្រាស់សាកល្បងនៅឡើយ (Beta version)។ បើអ្នកជា Developer អ្នកក៏អាចចូលរួមតេស្ដសាកល្បងប្រើប្រាស់ផងដែរ។ អ្នកប្រហែលជាមានសំណួរថាតើ iPhone របស់ខ្ញុំអាចនឹងទទួលបានកំណែប្រែអាប់ដេតថ្មីនេះដែរឬទេ។ ដើម្បីស្រាយចម្ងល់នេះ សូមមើលតារាងខាងក្រោមពី Model ដែលនឹងទទួលបានកំណែប្រែ iOS 17:

  • iPhone 14
  • iPhone 14 Plus
  • iPhone 14 Pro
  • iPhone 14 Pro Max
  • iPhone 13
  • iPhone 13 mini
  • iPhone 13 Pro
  • iPhone 13 Pro Max
  • iPhone 12
  • iPhone 12 mini
  • iPhone 12 Pro
  • iPhone 12 Pro Max
  • iPhone 11
  • iPhone 11 Pro
  • iPhone 11 Pro Max
  • iPhone XS
  • iPhone XS Max
  • iPhone XR
  • iPhone SE
    (2nd generation or later)

ខាងក្រោមនេះជា Screenshot ដែលយើងបានដកស្រង់ចេញពីវេបសាយផ្លូវការរបស់ Apple

Supported iPhone - iOS 17
Screenshot យកពីវេបសាយរបស់ Apple

គួរបញ្ជាក់ផងដែរថា iOS 17 នឹងពាំនាំមកជាមួយនូវមុខងារថ្មីៗនិងពិសេសៗជាច្រើន ដែលអាចធ្វើអោយបទពិសោធន៏ប្រើប្រាស់ iPhone របស់លោកអ្នកកាន់តែសម្បូរបែប។

តើ iPhone របស់អ្នកនឹងទទួលបានកំណែប្រែអាប់ដេត iOS ជំនាន់ទី 17 ដែរឬទេ? ប្រាប់យើងក្នុងប្រអប់មតិខាងក្រោម!

Unlock the potential of your Cloud Hosting with 53 Cloud – Cambodia Managed Cloud Hosting. Sign up now to receive $10 worth of free credits.

Fast Hosting

Get fast Hosting for your business today to take your business to the next level.

GET YOUR VPN

Sign up today to get Namecheap VPN for 1 month at $0.99. Hurry up!

Most Popular