Samsung Galaxy Note 10 និង Galaxy Note 10+ បានចាប់ផ្ដើមដាក់លក់លើទីផ្សារពិភពលោកថ្ងៃនេះហើយ (២៣ សីហា ២០១៩)។ បើតាមការបញ្ជាក់របស់ GSMARENA ការដាក់លក់នេះបានធ្វើឡើងនៅក្នុងប្រទេសជាង ៧០ រួមបញ្ចូលទាំង កាណាដា បារាំង ឥណ្ឌា សិង្ហបុរី ថៃ អូស្រ្តាលី សហរដ្ធអាមេរិច និង អង់គ្លេស។
Samsung Galaxy Note 10 និង Galaxy Note 10+ សឹងតែដូចគ្នា ដោយពាំនាំមកជាមួយនូវ សេនស័រជំនាន់ថ្មី ToF ថាមពលថ្មធំជាងមុន បច្ចេកវិទ្យាសាកថ្មលឿនជាងមុន និង អេក្រង់ធំហើយកម្រិតភាពច្បាស់ខ្ពស់ជាងមុន។ អ្វីដែលខុសគ្នានោះគឺ Note 10+ មានមេម៉ូរីធំជាង(១២ ជី) Note 10 ហើយអាចបន្ថែមអង្គផ្ទុកទិន្នន័យខាងក្រៅបាន។
អ្នកអាចចូលចិត្ត៖ អ្វីទៅជា ToF កាមេរ៉ា? ហើយវាដំណើរការយ៉ាងដូចម្ដេច?
ដើម្បីអោយដឹងកាន់តែច្បាស់ថាតើ Note 10+ និង Note 10 ខុសគ្នាយ៉ាងណានោះ សូមអានផុសរបស់យើង៖ ប្រៀបធៀប Galaxy Note 10 និង Note 10+ (បឋម)
តើអ្នកគិតថានឹងទិញត្រកូល Note ដែរឬទេ? សូមចែករំលែកការគិតរបស់អ្នកនៅខាងក្រោម!
ឯកសារយោង៖ GSMARENA