រូបភាពលាក់កាមេរ៉ាមុខរបស់ Note 10​ មានលើ Play store ហើយ

ថ្ងៃនេះជាថ្ងៃដែលត្រកូល Note 10 ដាក់លក់លើទីផ្សារហើយ៕ ក្នុងពេលជាមួយគ្នានេះ Samsung ក៏បានរចនារូបភាពលើអេក្រង់ (Wallpapers)ជាច្រើនដាក់នៅលើ Play Store សម្រាប់កំពូលស្មាតហ្វូន Note 10+ និង Note 10 ផងដែរ៕ រូបភាពទាំងនោះ ត្រូវបានរចនាឡើងដើម្បីជួយបិទបាំងកាមេរ៉ាមុខដែលផុសឡើងលើអេក្រង់ ដើម្បីកុំអោយអ្នកប្រើប្រាស់មើលទៅមានអារម្មណ៏ថាទើសៗពេលពួកគេនៅលើ Home Screen ឬ ពេលចាក់សោអេក្រង់។

ដូចដែលបានរំពឹងទុករួចមកហើយ តួលេខរូបភាពនៅមានចំនួនតិចតួចនៅឡើយ តែយើងសង្ឃឹមថានឹងមានកាន់តែច្រើននៅសប្ដាហ៏ក្រោយៗ ព្រោះអ្នករចនារូបភាពនិង Theme កំពុងតែសហការណ៏គ្នាយ៉ាងសស្រាក់សស្រាំដើម្បីបង្កើតរូបភាពអោយច្រើនសម្រាប់អ្នកប្រើប្រាស់។ យើងអាចស្វែងរករូបភាពលើអេក្រង់ដើម្បីបាំងកាមេរ៉ាមុខពីប្រភពផ្សេងទៀតបានផងដែរ ដូចជា Reddi ជាដើម។ កាលពី Galaxy S 10+ Samsung បានសហការណ៏ជាមួយ Disney ដើម្បីបង្កើតរូបភាពបាំងកាមេរ៉ា តែចំពោះត្រកូល Note វិញ យើងនៅមិនទាន់ដឹងច្បាស់នៅឡើយ។

អ្នកអាចចុចលើ តំណរភ្ជាប់ នេះនៅលើទូរសព្ទ័របស់អ្នក​(ចំពោះ Galaxy Note 10 ឬ S 10) ដើម្បីមើលរូបភាពលើអេក្រង់ទាំងអស់នៅលើ Samsung Store.

disney galaxy s10 cutout wallpapersរូបភាព Disney
ប្រភពរូបភាព៖ Sammobile

ពេលដែលអ្នកសាកល្បងហើយ ជួយប្រាប់យើងផង​ ថាតើរូបទាំងនោះជួយបាំងកាមេរ៉ាមុខឬអត់!​ សូមសរសេមតិរបស់អ្នកនៅខាងក្រោម!

ឯកសារយោង៖ Sammobile

Unlock the potential of your Cloud Hosting with 53 Cloud – Cambodia Managed Cloud Hosting. Sign up now to receive $10 worth of free credits.

Fast Hosting

Get fast Hosting for your business today to take your business to the next level.

GET YOUR VPN

Sign up today to get Namecheap VPN for 1 month at $0.99. Hurry up!

Most Popular