រាល់ពេលដែលអ្នកកំពុងតែស្ដាប់ចម្រៀងឬកំពុងមើលវីដេអូដែលអ្នកចូលចិត្ត ស្រាប់តែមានពាណិជ្ជកម្មលោតមក តើអ្នកមានអារម្មណ៏បែបណា?
នៅប្រទេសកម្ពុជាយើង YouTube បង្ហាញពាណិជ្ជកម្មនានាក្នុងគោលបំណងអោយអ្នកបង្កើតមាតិការរកចំណូលបាន។ ពាណិជ្ជកម្មលោតឡើងជាទូទៅមុនពេលដែលយើងចាប់ផ្ដើមលេងវីដេអូ ឬ ពេលដែលយើងកំពុងមើលវីដេអូ។ ចំពោះយើងដែលកំពុងតែជក់ចិត្តដិតអារម្មណ៏និងការកំសាន្ត ស្រាប់តែមានពាណិជ្ជកម្មលោតមក យើងពិតជាមានអារម្មណ៏មួម៉ៅជាមិនខាន។ ដើម្បីការពារកុំអោយមានពាណិជ្ជកម្មពេលកំពុងមើល យើងតម្រូវអោយប្រើ YouTube Premium ដែលមានតម្លៃចាប់ពី 1.99$ សម្រាប់សិស្ស។ តើមានវិធីផ្សេងទេ? ថ្ងៃនេះ យើងនឹងបង្ហាញពី កម្មវិធីទូរស័ព្ទមួយនៅលើ iPhone ដែលអាចអោយយើងមើលវីដេអូដោយមិនមានការរំខានពីការផ្សាយពាណិជ្ជកម្ម។
កម្មវិធីនោះមានឈ្មោះថា Video Lite។ Video Lite មានទំហំ 52.3 MB និងមានការ Rate 4.7/5 នៃ 590 Ratings។ បើផ្អែកលើការ Rate យើងអាចនិយាយបានថា កម្មវីធីនេះល្អ ដែលជាហេតុធ្វើអោយអ្នកប្រើប្រាស់មានការពេញចិត្ត។
មុខងាររបស់កម្មវិធី៖
- អាចអោយយើងមើលវីដេអូដោយមិនមាន ពាណិជ្ជកម្ម ពេលកំពុងមើល
- អាចអោយយើងស្ដាប់នៅ background ដោយប្រើប្រាស់ទូរស័ព្ទពេលកំពុងស្ដាប់
- មានមុខងារ Sleep timer ដែលអនុញ្ញាតិអោយយើងកំណត់ម៉ោងឈប់មើលវីដេអូដោយស្វ័យប្រវត្តិ
ដើម្បីដឹងកាន់តែច្បាស់និងសាកល្បងប្រើប្រាស់ ខាងក្រោមនេះ យើងនឹងបង្ហាញពីរបៀបទាញយកមកប្រើប្រាស់៖
ចូលទៅកាន់ App Store នៅលើ iPhone របស់អ្នក បន្ទាប់មក ស្វែងរកកម្មវិធីដោយវាយពាក្យ Video Lite ទៅក្នុងប្រអប់ស្វែងរក
ចុចលើពាក្យ Get ដើម្បីទាញយកជាការស្រេច។
យើងមិនត្រឹមតែអាចមើលវីដេអូលើ YouTube ប៉ុនណោះទេ លើ Tiktok និងកម្មវីធីមួយចំនួនទៀតក៏អាចមើលបានដែរ។ ពេលដែលសរសេរអត្ថបទនេះ ខ្ញុំបានតេស្ដប្រើតែ YouTube ប៉ុនណោះ។
សូមចែករំលែកបទពិសោធន៏ប្រើប្រាស់របស់អ្នកនៅខាងក្រោម!