យោងទៅតាម SamMobile ក្រុមហ៊ុនបច្ចេកវិទ្យាយក្សដ៏ល្បីរបស់កូរ៉េខាងត្បូង Samsung នឹងប្រកាសចេញប្រពន្ធ័ប្រតិបត្តិការណ៏ Android 10 Beta (ការចេញសាកល្បង) នៅចុងខែកញ្ញាសម្រាប់ត្រកូល S10 និង Note 10 របស់ខ្លួន។
ឆ្នាំនេះខុសប្លែកពីឆ្នាំមុន ដែលឆ្នាំមុនក្រុមហ៊ុននេះបានបញ្ចេញប្រពន្ធ័ប្រតិបត្តិការណ៏ Android Pie Beta នៅក្នុងខែវិច្ឆិកា នៅក្នុងកម្មវិធីរបស់ខ្លួនមួយឈ្មោះថា Samsung Developer Conference (សន្នីសិទ្ធសម្រាប់អ្នកអភិវឌ្ឃសាំសុង)។
យោងតាមការលើកឡើងរបស់សេចក្ដីប្រកាសនេះ យើងអាចរំពឹងថាប្រពន្ធ័ប្រតិបត្តិការណ៏ Android 10 Beta នឹងចេញអោយប្រើប្រាស់សាកល្បងនៅក្នុងខែតុលាខាងមុខនេះ។
ប្រពន្ធ័ប្រតិបត្តិការណ៏ Android 10 Beta នឹងអាចប្រើសាកល្បងបាននៅ សហរដ្ធអាមេរិចនិងផ្នែកមួយចំនួននៃទ្វីបអ៊ឺរ៉ុប។ យើងមិនទាន់ដឹងនៅឡើយថាកាណាដានឹងបានប្រើសាកល្បងដែរឬអត់។
ដើម្បីដឹងកាន់តែច្បាស់ពីការប្រកាសចេញនេះ យើងមានតែរង់ចាំទាំងអស់គ្នា។
តើអ្នកមានអារម្មណ៏បែបណាចំពោះប្រពន្ធ័ប្រតិបត្តិការណ៏ Android 10 ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ? សូមចែករំលែកការគិតរបស់អ្នកនៅខាងក្រោម!
ឯកសាយោង៖ SamMobile